តាមអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា ថ្ងៃនេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១:៥០នាទីរសៀលនេះ ក្នុងខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ។
ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ។
កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ។
ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ – ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា
Spokesperson of the Ministry of National Defence of the Kingdom of Cambodia:
The GBC Secretariat began its meeting on the second day this afternoon, at 1:50PM, Koh Kong province, Kingdom of Cambodia.
The Cambodia’s Secretariat team led by Major General Nhem Boraden, and the Thailand’s Secretariat team led by Lieutenant General Nuttapong Praokaew.
This meeting continued to further discuss enhancing the effectiveness, mutual trust, and confidence in implementing the ceasefire agreement between Cambodia and Thailand, in preparation for the special Cambodia-Thailand General Border Committee (GBC) meeting scheduled for September 10, 2025.
September 8, 2025, Koh Kong Province, Kingdom of Cambodia
