ទីប្រឹក្សារបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ អ៊ីស្រាអែល នឹងក្លាយជាគោលដៅដ៏ស្របច្បាប់សម្រាប់ការសងសឹក ព្រោះពួកគេគឺជាសម្ព័ន្ធមិត្តតែមួយ។

លោក បានលើកឡើងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក មិនមែនជាអង្គភាព ២ ដាច់ដោយឡែកពីគ្នាទេគឺតែមួយ។ ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារ នោះអ៊ីស្រាអែល ពិតណាស់នឹងចូលរួម ហើយការឆ្លើយតបរបស់យើងត្រូវតែតាមភាពជាក់ស្ដែង។
លោក ត្រាំ បាននិយាយកាលពីថ្ងៃទី ២៦ ខែមករាថា កងនាវាដ៏ធំសម្បើមរបស់អាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។ លោក បានសម្តែងក្តីសង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងវិលត្រឡប់មកតុចរចាវិញ ហើយបញ្ចប់កិច្ចព្រមព្រៀង «ដោយយុត្តិធម៌ និងស្មើភាព» ដែលបញ្ជាក់ពីការបោះបង់អាវុធនុយក្លេអ៊ែរទាំងស្រុង។
មេដឹកនាំអាមេរិករូបនេះ ក៏បានរំលឹកពីការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរនៅក្នុងសាធារណរដ្ឋអ៊ីស្លាម កាលពីខែមិថុនាកន្លងទៅ ក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា Midnight Hammer ផងដែរ។ លោក បានព្រមានថា ការវាយប្រហារលើកក្រោយនឹងកាន់តែអាក្រក់ទៅៗ ដោយជំរុញកុំឱ្យរឿងនោះកើតឡើងម្តងទៀត៕


ដោយ៖ ពេជ្រ
