រុស្ស៊ី ថាទង្វើអាមេរិកថ្មីៗនេះ ដូចកំពុង «ច្របាច់ក» គុយបា

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយថា រុស្ស៊ី ថ្កោលទោសការប៉ុនប៉ងថ្មីរបស់សហរដ្ឋអាមេរិកក្នុងការបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនៅគុយបា។

ការលើកឡើងរបស់លោកស្រី កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធលើខ្សែសង្វាក់ប្រេងឥន្ធនៈរបស់កោះមួយនេះ។

កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយអនុញ្ញាតការយកពន្ធលើប្រទេសដែលលក់ប្រេងទៅឱ្យគុយបា។ ផែនការនេះ កើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចាប់ខ្លួនលោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ដែលជាប្រភពប្រេងចម្បងរបស់គុយបា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ លោកស្រី Zakharova បាននិយាយថា ការដាក់សម្ពាធនេះគឺជាការបង្ខិតបង្ខំដោយខុសច្បាប់របស់រដ្ឋអធិបតេយ្យមួយនៅខាងក្រៅក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

លោកស្រី បានបន្ថែមថា អ្វីដែលយើងឃើញគឺជាការកើតឡើងវិញយ៉ាងខ្លាំងនៃយុទ្ធសាស្ត្រសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោនលើកោះសេរីភាព ដែលមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចកោះនេះ ថយចុះយ៉ាងខ្លាំង។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ សហរដ្ឋអាមេរិក ហាក់កំពុងអង្រួនស្ថានការណ៍នៅគុយបាយ៉ាងខ្លាំង ដោយព្រមានបណ្ដាប្រទេសដែលហ៊ានផ្គត់ផ្គង់ប្រេងដល់កោះនេះពីការយកពន្ធលើទំនិញផ្សេងៗ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment