កងនាវាអាមេរិក ចេញសេចក្តីព្រមានក្រុងតេអេរ៉ង់ផ្លូវការពីសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រ Hormuz

យោធាសហរដ្ឋអាមេរិក បានចេញសេចក្តីព្រមានជាផ្លូវការមួយដល់អ៊ីរ៉ង់ អំពីសមយុទ្ធកងទ័ពជើងទឹកបាញ់គ្រាប់ពិតដែលគ្រោងទុកនៅច្រកសមុទ្រ Hormuz ។

ការព្រមាននេះកើតឡើង ខណៈពេលដែលកងកម្លាំងរបស់អាមេរិក កំពុងធ្វើ «សមយុទ្ធត្រៀមខ្លួន» ដ៏សំខាន់នៅទូទាំងមជ្ឈិមបូព៌ាក្នុងពេលដំណាលគ្នាផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានជំរុញឱ្យកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ធ្វើសមយុទ្ធរយៈពេល ២ ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ តាមរបៀបដែលមានសុវត្ថិភាព វិជ្ជាជីវៈ និងជៀសវាងហានិភ័យ។

យោងតាមរបាយការណ៍របស់ CENTCOM បានលើកឡើងថា យើងនឹងមិនអត់ឱនចំពោះសកម្មភាព IRGC ដែលបង្កគ្រោះថ្នាក់ ដូចជាការហោះហើរពីលើនាវាយោធាអាមេរិកដែលចូលរួមក្នុងប្រតិបត្តិការនេះ ក្នុងចេតនាមិនច្បាស់លាស់នោះទេ។

ការព្រមាននេះ កើតឡើងនៅពេលដែលសហរដ្ឋអាមេរិកខ្លួនឯងកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលច្រើនថ្ងៃនៅទូទាំងតំបន់នោះ។ កងកម្លាំងអាកាសអាមេរិកកណ្តាល (AFCENT) បានប្រកាសពី «សមយុទ្ធត្រៀមខ្លួន» នៅសប្តាហ៍នេះ។

សមយុទ្ធ​ផ្លូវអាកាស​ទាំងនេះ​នឹងបំពេញបន្ថែម​ការគាំទ្រដល់​ការកសាង​កងកម្លាំងទ័ពជើងទឹក​ ដែល​លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាកំពុងធ្វើដំណើរឆ្ពោះទៅជិតអ៊ីរ៉ង់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment