ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ​៖ ការស្ទង់មតិចុងក្រោយ គណបក្សប្រឆាំ​ង​ថៃ នៅតែនាំ​មុខដាច់ឆ្ងាយពី គណបក្សលោក អនុ ទីន​ ឆាវី​រ​គុល​

ការបោះឆ្នោតនៅប្រទេសថៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ២០២៦ ខាងមុខនេះ មេដឹកនាំកំណែទម្រង់របស់ប្រទេសថៃ ដឹកនាំដោយ លោក ណាតាផុង  កំពុងនាំមុខដាច់បើប្រៀបធៀបប្រជាប្រិយភាណលោកនាយករដ្ឋមន្ត្រី អនុ ទីន ឆានវីរគុល នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ នេះបើយោងតាមការស្ទង់មតិនាពេលថ្មីៗនេះដែលបានបង្ហាញថា បេក្ខជននៃគណបក្សប្រជាជនរក្សាបានការនាំមុខយ៉ាងខ្លាំង។

  ការស្ទង់មតិចុងក្រោយរបស់សាកលវិទ្យាល័យ សួន ឌូស៊ីត ដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១៦ ដល់ថ្ងៃទី ២៨ ខែមករា ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ២៦.៦២១ នាក់នោះ លោក ​ណាតា ផុង រឿងផានីយ៉ាវុធ បានឈរនៅកំពូលតារាងជាមួយនឹងការគាំទ្រ ៣៥.១% ជានាយករដ្ឋមន្ត្រី។ បន្ទាប់មកគឺលោក   យស់ហាណាន វង់សាវ៉ាត នៃគណបក្សភឿថៃទទួលបានតំណែងទីពីរដោយមានការគាំទ្រ ២១.៥% ខណៈដែលលោក អនុទីន ឆាវីរគុល បានតាមពីក្រោយក្នុងចំណាត់ថ្នាក់ទីបីដែលមានតែ ១៦.១ % ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment