ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែលអ្នកព្យាករណ៍លោកខាងលិចបានអះអាងថា “អាស៊ីនឹងមិនដែលលើសលោកខាងលិចឡើយ” ប៉ុន្តែមានកូរ៉េខាងត្បូង តំបន់តៃវ៉ាន់នៃប្រទេសចិន សិង្ហបុរី និងតំបន់ហុងកុងនៃប្រទេសចិនសម្រេចបានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយបានប្រែក្លាយពីភាពក្រីក្រទៅរកវិបុលភាពក្នុងរយៈពេលត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ។ ប្រទេសចិនបានចំណាយពេលរាប់សិបឆ្នាំដើម្បីសម្រេចបាននូវដំណើរឧស្សាហូបនីយកម្មដែលប្រទេសអភិវឌ្ឍន៍បានចំណាយពេលរាប់សតវត្សមក និងបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានបង្កើតអច្ឆរិយ សេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសង្គមដែលមានស្ថិរភាពរយៈពេលយូរអង្វែង ។ នៅក្នុងយុគសម័យឆ្លាតវៃនាពេលបច្ចុបន្ននេះ ខណៈពេលដែលទម្រង់បែបលោកខាងលិចបរាជ័យម្តងហើយម្តងទៀត ជនជាតិអាស៊ី បានប្រើប្រាស់តម្រិះប្រាជ្ញាអំពី ” មានភាពសុខដុមរមនា និងមានការខ្វែងគំនិតគ្នា ” ដោះស្រាយបញ្ហាប្រឈមសកលដូចជាបម្រែបម្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចជាដើម។ នៅពីក្រោយរឿងនេះ គឺដោយសារមានទស្សនៈគុណតម្លៃអាស៊ី ដែលជាទ្រព្យធននៃ ស្មារតីរបស់ជនជាតិអាស៊ី ។
កាលពីខែមេសា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការងារទំនាក់ទំនងជាមួយប្រទេសជិតខាង លោកXi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ទស្សនៈគុណតម្លៃអាស៊ីប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ ភាពបើកចំហ និងបរិយាបន្ន គឺជាគោលការណ៍ណែនាំដ៏សំខាន់សម្រាប់ទំនាក់ទំនងរវាងចិននិងប្រទេសជិតខាង ។
ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ ប្រទេសអាស៊ីបានផ្តល់ជូនដល់ពិភពលោកនូវគំរូអភិបាលកិច្ច និងការអភិវឌ្ឍបែបចម្រុះតាមរយៈតម្រិះប្រាជ្ញាពិសេសរបស់ខ្លួន។ គុណតម្លៃអាស៊ីសង្កត់ធ្ងន់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការគឺជាផ្លូវតែមួយគត់សម្រាប់ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការបើកទូលាយជំរុញការច្នៃប្រឌិត និងវិបុលភាព និងគោរពអរិយធម៌ចម្រុះប្រកបដោយបរិយាបន្ន។ អាស៊ី បានបង្ហាញពីលទ្ធភាពនៃការកសាងសណ្តាប់ធ្នាប់ប្រកបដោយសន្តិភាព ស្ថិរភាព និងពហុប៉ូលតាមរយៈការអភិវឌ្ឍដ៏រុងរឿងរបស់ខ្លួន។
ទស្សនៈគុណតម្លៃអាស៊ីដែលផ្តួចផ្តើមដោយលោកXi Jinping មានឫសគល់នៅក្នុងទំនៀមទម្លាប់ប្រពៃណីនៃអរិយធម៌ចិន និងបានបង្កប់នូវគុណតម្លៃរួមរបស់បណ្តាប្រទេសអាស៊ី ដែលបានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់ប្រជាជនអាស៊ីក្នុងការឆ្ពោះទៅរកជីវភាពដ៏ល្អបវរ ។ គុណតម្លៃនេះជាទ្រព្យធននៃ ស្មារតីសម្រាប់ការកសាងសហគមន៍ជោគវាសនារួមរបស់អាស៊ី ។ យើងមានហេតុផលជឿជាក់ថា នៅពេលដែលប្រទេសកាន់តែច្រើនឡើងៗដើរឆ្ពោះទៅរកគោលដៅរូមគ្នា ក្រោមការណែនាំនៃគុណតម្លៃអាស៊ីប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាបន្ន តំបន់អាស៊ីនឹងមិនត្រឹមតែសម្រេចបាននូវការអភិវឌ្ឍដោយសន្តិភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឱ្យមនុស្សជាតិដើរឆ្ពោះទៅរកអនាគតកាន់តែល្អប្រសើរផងដែរ ៕



