FFC គ្រោងនឹងរៀបចំវគ្គគ្រូបង្ហាត់បាល់ទាត់កម្រិត ‘D’ (FFC ‘D’ Diploma Certificate Coaching Course)នៅខែមីនា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជម្រាបជូនដំណឹងដល់ សាធារណជន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន ក្លិប/សមាគមកីឡាបាល់ទាក់ទាំងអស់ដែលស្ថិតនៅខេត្តបាត់ដំបង មេត្តាជ្រាបថា៖ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា គ្រោងនឹងរៀបចំវគ្គគ្រូបង្ហាត់បាល់ទាត់កម្រិត ‘D’ (FFC ‘D’ Diploma Certificate Coaching Course) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន ឯកឧត្តម លោកជំទាវ/លោក/លោកស្រី ប្រធាន មេត្តាជ្រាបជាព័ត៌មាន និងបំពេញបែបបទឱ្យបានរួសរាន់ទាន់ពេលវេលាកំណត់។

តំណរភ្ជាប់សម្រាប់បំពេញបែបបទ៖ https://docs.google.com/…/1o6NDeqMgm-g7o-v…/edit

ឈប់ទទួលពាក្យនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទ៖ ០១២ ៨៧៦ ១៧៨។

Written by 

Related posts

Leave a Comment