ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅតែ​មានឱកាស​​ក្នុងការ​ប្រជែង​កៅអី​វគ្គ៤ក្រុម​ពាន Shopee Cup ទោះសង្ឃឹមតិចតួចក្ដី

ក្លឹបបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅតែមានឱកាស​ក្នុងការ​ប្រជែង​កៅអី​វគ្គ៤ក្រុម​ពានរង្វាន់ ASEAN Club Championship Shopee Cup 2025/26 ទោះសង្ឃឹមតិចតួចក្ដី បន្ទាប់​ពី​ក្លឹប​ Nan Dinh​ ​និង​ក្លឹប​ JOHOR ​សុទ្ធ​តែ​ប្រកួត​ឈ្នះ​កាលពីយប់មិញ។

គិតត្រឹមពេលនេះក្លឹប​ Nan Dinh​ ​ទទួល​បាន​កៅអី​វគ្គ៤ក្រុមចុងក្រោយ​រួចហើយ​ ទោះបីជា​សល់​មួយ​ប្រកួត​ទៀត​ក៏​ដោយ ដោយឈរកំពូលតារាងពូល B ដោយមាន១២ពិន្ទុ ក្រោយឆ្លងកាត់៤ប្រកួត ខណៈក្រុម JOHOR ឈរលេខ២ មាន១០ពិន្ទុ។​ ដូច្នេះឱកាសដែល​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​នៅសល់គឺត្រូវ​ការ​ឈ្នះ​ទាំង​២ប្រកួត​ដែល​នៅ​សល់​ និង​ត្រូវ​រក​គ្រាប់​ឱ្យ​បាន​ច្រើន​គ្រាប់​ ហើយ​តម្រូវ​ឱ្យ​ក្លឹប​ JOHOR​ ​ប្រកួត​ចាញ់​ក្លឹប​ Nan Dinh 🇻🇳 ដោយ​របូត​គ្រាប់​បាល់​ច្រើន​ ទើប​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​ មាន​ឱកាស​ឡើង។

សូមជម្រាបថា ២ប្រកួតរបស់​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង គឺត្រូវប៉ះ​ក្រុម Bangkok United របស់ថៃ នៅរាជធានីភ្នំពេញ កាលពីយប់មិញ តែត្រូវបានលើកពេល ហើយការប្រកួតចុងក្រោយប៉ះម្ចាស់ផ្ទះ​ក្លឹប​ Lion City ​នៅ​ថ្ងៃទី​ 05/02/2026 ម៉ោង​8:30យប់ កីឡដ្ឋាន​ Jalan Besar Stadium ​នៅប្រទេសសឹង្ហបុរី៕

Written by 

Related posts

Leave a Comment