ប្រធានសភាអ៊ុយក្រែន ចេញមុខបដិសេធមិនឱ្យមានការធ្វើសម្បទានទឹកដី និងការដកថយទ័ពឡើយ

លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន Verkhovna Rada បាននិយាយថា ទីក្រុងគៀវ មិនគួរប្រគល់ទឹកដីណាមួយ ឬកាត់បន្ថយកងទ័ព ក៏ដូចជាការបដិសេធមិនចូលរួមក្នុងប្លុកណាមួយ ស្របតាមផែនការសន្តិភាព ២៨ ចំណុចរបស់លោក ត្រាំ នោះទេ។

លោក Stefanchuk បានប្រាប់សមាជិកសភាអឺរ៉ុបនៅទីក្រុងស្តុកហូមថា គ្មាននរណាម្នាក់មានសិទ្ធិសម្រេចជំនួសអ៊ុយក្រែនទេ ពោលគឺគ្មានការទទួលស្គាល់ទឹកដីអ៊ុយក្រែនជារបស់រុស្ស៊ី, គ្មានការរឹតត្បិតលើកងកម្លាំងការពារជាតិ, គ្មានវេតូលើសិទ្ធិរបស់អ៊ុយក្រែនក្នុងការជ្រើសរើសសម្ព័ន្ធភាពនាពេលអនាគតឡើយ។

កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានឯកភាពគ្នាលើផែនការដោះស្រាយសន្តិភាពភាគច្រើនចំនួន ២៨ ចំណុចដែលស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោន។

ចំណុចមួយចំនួន ត្រូវបានទុកសម្រាប់ការពិភាក្សារវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី រួមទាំងការលះបង់ទឹកដីមួយចំនួនរបស់អ៊ុយក្រែន និងការបដិសេធសមាជិករបស់អ៊ុយក្រែននៅណាតូផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment