ចិនប្រហារជីវិតក្រុមម៉ាហ្វីយ៉ាឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ា ១១ នាក់

ប្រទេសចិន កាលពីម្សិលមិញ​បាន​ប្រហារជីវិត​អ្នកទោស​ឆបោក​តាម​អន​ឡាញ​១១​នាក់ ។ នេះបើយោង​តាមាការចុះផ្សាយរបស់​កាសែត​ចិន​SOUTH CHINA MORNING POST​។  កាសែតបញ្ជាក់ថា ជនដែលត្រូវប្រហារជីវិត គឺជា​សមាជិក​ក្រុម​ម៉ាហ្វីយ៉ា​ចិន​មួយ​នៃ​ក្រុម​ឧក្រិដ្ឋ​ត្រកូល​មី​ញ ។ ទោស​ប្រហារជីវិត​ពួក​គេ​ត្រូវ​បាន​សម្រេច​ដោយ​តុលាការ​មួយ​នៃ​ខេត្ត​ហ្សេ​ជាំ​ង ។

តុលាការ​ចិនបាន​វាយតម្លៃ​ថា ជនជាប់ចោទ​ទាំងនោះ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ និង​សាហាវ​នានា ដែល​បង្ក​ផលវិបាក​ធំយ៉ាង​មហាសាល ។ អំពើ​របស់​ពួក​គេ​មាន​ច្បាស់លាស់ និង​មាន​ភស្ដុ​ក​តាង​គ្រប់គ្រាន់ ។ ការ​កាត់ទោស​ប្រហារជីវិត​ពួក​គេ​ពិតជា​សម​សស្របតាម​នីតិវិធី​របស់​តុលាការ​ ។

គួររំលឹកថា ចាប់តាំងពី​ឆ្នាំ​២០១៥ មក អង្គការ​ឧក្រិដ្ឋមួយ​នេះ​មាន​សកម្មភាព​ខ្លាំង​ក្នុង​តំបន់​KOKANG មី​យ៉ា​ន់​ម៉ា ​ជា​ពិសេស នៅ​តំបន់​LAUKKAI និង​តំបន់​CHINSHWEHAW ។
តុលាការ​អះអាង​ថា ក្រុម​ម៉ាហ្វីយ៉ា​នោះ គ្រប់គ្រង​ប្លុក​អ​ការ​ជា​ច្រើន​ហើយ​ក្រុម​គេ​បាន​ចំណាយ​ប្រាក់​សម្រាប់​កិច្ច​ការពារ និង​មានការ​ជួយ​ទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ សម្រាប់​ថ្វើ​សកម្មភាព​ឆបោក​តាម​អន​ឡាញ និង​បើក​​កា​ស៊ីណូ​ខុសច្បាប់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១០​ពាន់​លាន​យន់​ប្រមាណ​ជា​១,២​ពាន់​លាន​អឹ​រ៉ូ ។

កាសែត SOUTH CHINA MORNING POST​បន្ត​ទៀត​ថា ​កាន់តែ​អអាក្រក់ជាងនេះទៀត ក្នុង​សកម្មភាព​ឧក្រិដ្ឋ​របស់​ខ្លួន​ត្រកូល​មី​ញ​តែង​ប្រើប្រាស់​អំពើ​ហិង្សា​ជួនកាល​សម្លាប់​មនុស្ស​ផង ហើយ​ក្នុង​ក្រប​ខណ្ឌ​នោះ ពួក​អ្នកជាប់ចោទ​ទាំងនេះ​បាន​ទទួលស្គាល់​ថា ពួក​គេ​បាន​សម្លាប់​មនុស្ស ធ្វើ​ទារុណកម្ម វាយដំ​បង្ក​របួស​ស្នាម នៅ​ក្នុង​បណ្ដា​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ ៕ 

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment