នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦នេះ ប្រតិភូ គ្រូបង្វឹក និងកីឡាករ ប្រដាល់គុនខ្មែរចំនួន៤រូប បានធ្វើដំណើរទៅកាន់ ខេត្តហាយណាន ប្រទេសចិនដើម្បីជួបជាមួយកីឡាករចិនក្នុងព្រឹត្តិការណ៍ប្រដាល់គ្រុឌគ្រុនខ្មែរអន្តរជាតិ Krud Kun Khmer to China នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២០:០០នាទីម៉ោងនៅកម្ពុជាមានផ្សាយផ្ទាល់នៅលើផេក Krud Energy Krud Beer BTV News និងលើផេក សហព័ន្ធកីឡាប្រដាល់គុនខ្មែរផងដែរ ។
កីឡាករប្រដាល់គុនខ្មែរ៤រូប នឹងធ្វើការប្រកួតនៅទីនោះរួមមានកីឡាករ ធន់ មករា ប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម កីឡាករ ទូច ដេវិត ប្រកួតទម្ងន់៦២គីឡូក្រាម កីឡាករ ស៊ឹម ប៊ន ប្រកួតទម្ងន់៦៥គីឡូក្រាម និងកីឡាករ ធន់ ជេស្ដា ប្រកួតទម្ងន់៦០គីឡូក្រាម៕


