អ៊ីរ៉ង់ ព្រមាននឹងសងសឹកអាមេរិក ក្នុងរូបភាពដែលពិភពលោកនឹកស្មានមិនដល់

ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Shamkhani បាននិយាយថា អ៊ីរ៉ង់ នឹងចាត់ទុកសកម្មភាពឈ្លានពានណាមួយរបស់សហរដ្ឋអាមេរិកថាជាការចាប់ផ្តើមនៃសង្គ្រាមទ្រង់ទ្រាយធំ ដោយព្រមានអំពីការសងសឹកភ្លាមៗ។

លោក បានលើកឡើងថា គំនិតនៃការវាយប្រហារ ឬសកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិកពីគ្រប់ទីកន្លែង និងកម្រិតណាមួយលើអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកថាជាការចាប់ផ្ដើមនៃសង្គ្រាម ហើយការឆ្លើយតបនឹងកើតឡើងភ្លាមៗ និងមិនធ្លាប់មានពីមុនមក។

លោក បានបន្ថែមថា ការសងសឹកនេះ នឹងធ្វើឱ្យអ៊ីស្រាអែល ក៏ដូចជាប្រទេសដទៃទៀតដែលគាំទ្រការឈ្លានពាននេះភ្លឺភ្នែក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក គ្រាន់តែសង្ឃឹមថា អ៊ីរ៉ង់នឹងអង្គុយនៅតុចរចា ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងលះបង់អាវុធនុយក្លេអ៊ែរ។ បើមិនដូច្នោះទេ សហរដ្ឋអាមេរិក នឹងវាយប្រហារអ៊ីរ៉ង់ខ្លាំងជាងលើកមុន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment