ព្រះខ័នរាជស្វាយរៀង នឹងអវត្តមានកីឡាករសំខាន់២រូបពេលប៉ះទ័ព​ ចុង​សប្ដាហ៍នេះ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវលេងដោយគ្មាន មិន រតនៈ ជាមួយ Cristian ពេលទទួលក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ​នៅថ្ងៃអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៦សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League សប្តាហ៍ទី ១៩ នាពហុកីឡដ្ឋានជាតិមរតកតេជោ។

​មូលហេតុនៃការអវត្តមានរបស់កីឡាករទាំងពីរ ដោយសារ មិន រតនៈ ទទួលបានកាតក្រហមពេលប៉ះភ្នំពេញក្រោន ខណៈកីឡាករ Cristian ទទួបានកាតលឿង ៣ ធ្វើឲ្យពួកគេអវត្ត​មានពេលប៉ះទ័ព ចុងសប្ដាហ៍នេះ៕

Written by 

Related posts

Leave a Comment