ហ្សេលេនស្គី ដាក់គោលដៅឲ្យយោធាបំផ្លាញកងទ័ពរុស្ស៊ីយ៉ាងតិច ៥ម៉ឺននាក់ ក្នុងមួយខែ

លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានថ្លែងដោយកំណត់ថា យោធាអ៊ុយក្រែនគួរតែផ្តោតលើការបង្កឲ្យខាងរុស្ស៊ីមានអ្នកស្លាប់ និងរបួសខ្ពស់បំផុតក្នុងប្រតិបត្តិការសង្រ្គាម។ លោកក៏បានកំណត់តួលេខនៃការខាតបង់ ឬស្លាប់របស់ភាគីរុស្ស៊ីដែលល្អបំផុតគឹ ៥០,០០០ ក្នុងមួយខែ។ដូច្នេះកងទ័ពរបស់យើងត្រូវតែខិតខំ និងធ្វើយ៉ាងណាឲ្យដូចអ្វីដែលគាត់បានកំណត់នេះ។ លោក ហ្សេ លេនស្គី បានថ្លែងបែបនេះនៅក្នុងព្រឹត្តិការណ៍មួយដែលឧទ្ទិសដល់ការវាយតម្លៃប្រសិទ្ធភាពរបស់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន។

គួររំលឹកថា កងកម្លាំងអ៊ុយក្រែនបាននិងកំពុងបាត់បង់ដីបន្តិចម្តងៗចំពោះមុខនៃការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ី ដែលបានបន្តអស់រយៈពេលជាច្រើនខែមកនេះ។  យ៉ាងណាក៏ដោយភាគីទាំងសងខាងមិនដែលរាយការណ៍ជាផ្លូវការអំពីជនរងគ្រោះរបស់ខ្លួននោះទេចាប់តាំងពីផ្តើមសង្រ្គាមជាមួយគ្នាដោយគ្រាន់តែផ្តល់ការខាតបង់របស់ភាគីម្ខាងទៀតតែប៉ុណ្ណោះ។

លោក ហ្សេ លេនស្គី បាននិយាយថា “ នៅពេលដែលការខាតបង់កងទ័ពរុស្ស៊ីប្រមាណ ៥០,០០០ ក្នុងមួយខែនោះ នេះគឺជាកម្រិតដ៏ល្អប្រសើរបំផុត ហើយវាគឺជាភារកិច្ចរបស់ក្រសួងការពារជាតិ… ភារកិច្ចរបស់កងទ័ពរបស់យើង… កងកម្លាំងសន្តិសុខរបស់អ៊ុយក្រែន ដើម្បីធានានូវកម្រិតនៃការខាតបង់របស់រុស្ស៊ីយ៉ាងពិតប្រាកដ និងនាំឲ្យរុស្ស៊ីបរាជ័យយ៉ាងពិតប្រាកដ ”។

យ៉ាងណាក៏ដោយ ការថ្លែងរបស់ លោក ហ្សេ លេនស្គី ខាងលើនេះត្រូវបានគាំទ្រភ្លាមៗដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនដែលទើបតែងតាំងថ្មីគឺលោក Mikhail Fedorov ខណដែលលោកបានហៅការថ្លែងរបស់លោក ហ្សេ លេនស្គីថា “ វាជា គោលដៅយុទ្ធសាស្ត្រ”របស់ក្រុងគៀវ។ លោករដ្ឋមន្ត្រីថ្លែងការគាំទ្របែបនោះ ក្នុងអំឡុងសន្និសីទសារព័ត៌មានលើកដំបូងក្នុងសមត្ថភាពថ្មីរបស់គាត់។

ប៉ុន្តែការថ្លែងរបស់លោក ហ្សេ លេនស្គី បានប្រឈមនឹងការថ្កោលទោសពីសមាជិកសភាបក្សប្រឆាំងម្នាក់គឺលោក Anna Skorokhod ដែលបាននិយាយថា Kiev គួរតែផ្តល់អាទិភាពដល់ការបញ្ចប់ការប្រយុទ្ធគ្នា និងនាំយកកងទ័ពដែលហត់នឿយមកផ្ទះវិញ។

កាល​ពី​ថ្ងៃ​ចន្ទ លោក ហ្សេ លេនស្គី បាន​អះអាង​ថា រុស្ស៊ី​បាន​បាត់​បង់​ទាហាន​ប្រមាណ ៣៥.០០០ នាក់​ ទាំង​ស្លាប់ និង​របួស​ក្នុង​ខែ​មករានេះខណកន្លងមក ទីក្រុងមូស្គូបានចោទប្រកាន់មេដឹកនាំអ៊ុយក្រែនថា មិនអើពើនឹងនិយាយការពិត និងមើលងាយការខាតបង់របស់អ៊ុយក្រែន។ កាលពីដើមខែនេះ ប្រធានអគ្គសេនាធិការរុស្ស៊ី លោក Valery Gerasimov បាននិយាយថា ក្រុងកៀវបានលះបង់កងទ័ពនៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារដែលបរាជ័យ និងបានក្លែងបន្លំវត្តមានយោធាអ៊ុយក្រែននៅក្នុងទីតាំងដែលការពិតមិនមានកងទ័ពអ៊ុយក្រែននោះទេ។ រុស្ស៊ី​ក៏​បាន​ចោទប្រកាន់​ក្រុង​កៀវ​ពី​ការ​ដាក់​គោលដៅ​កាន់​តែ​ខ្លាំង​ឡើង​លើ​ជន​ស៊ីវិល​ក្នុង​ការ​វាយ​ប្រហារ​របស់​ខ្លួន។  

  យោងតាមទីក្រុងមូស្គូបានឲ្យដឹងថា មនុស្ស ៤៥ នាក់ រួមទាំងអនីតិជន ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងប្រទេសរុស្ស៊ីក្នុងរដូវវិស្សមកាលចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១១ ខែមករាកន្លងទៅនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment