ផែស្ងួត ដារលីង III ឯ.ក ស្ថិតនៅ ភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានចេញលិខិតជូនដំណឹងដល់អង្គភាពសារព័ត៌មាន និងម្ចាស់ផេកមួយចំនួន ដើម្បីចុះផ្សាយកែតម្រូវ ការចុះផ្សាយ ព័ត៌មានរបស់ខ្លួនឲ្យបានត្រឹមត្រូវ ការពិត លើទំព័រដើមដែល បានចុះផ្សាយឡើងវិញ យូបំផុតត្រឹម មួយសប្តាហ៍ (៧ថ្ងៃ) ករណីដែលអង្គភាព និងម្ចាស់ផេកទាំងអស់នោះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត ថាទីតាំងផែស្ងួតយើងខ្ញុំ បានបិទផ្លូវក្រវ៉ាត់ព្រំដែន មិនឲ្យមានអ្នកឆ្លងកាត់ ត្រង់បង្គោលព្រំដែនលេខ ២១៣ និងដាក់មន្ត្រីនគរបាល អន្តោប្រវេសន៍ មកយាមកាម មិនមែនជាការពិតនោះទេ ការផ្សាយនេះមានលក្ខណៈ ទុច្ចរិត ញុះញង់ និងធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ សតិអារម្មណ៍ផ្លូវចិត្ត ដ៏ធ្ងន់ធ្ងរបំផុត មកលើភាគីខាងក្រុមហ៊ុនរបស់យើងខ្ញុំ។ដូចនេះយើងខ្ញុំសូមឲ្យ អង្គភាពសារព័ត៌មាន និងម្ចាស់ផេក ដែលបានផ្សព្វផ្សាយព័ត៌មាន ដូចបានរៀបរាប់ខាងលើ សូមមេត្តាកែតម្រូវខ្លឹមសារព័ត៌មានរបស់ខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ យើងខ្ញុំមានសិទ្ធិគ្រប់គ្រាន់ ដើម្បីអនុវត្តក្តីនេះ ទៅតាមនីតិវិធីច្បាប់ ជាធរមាន។
សូម អង្គភាពសារព័ត៌មាន និងម្ចាស់ផេក ជ្រាបជាព័ត៌មាន និងអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត៕
ខាងក្រោមជាលិខិតផ្លូវការរបស់ផែស្ងួត ដារលីង III ផ្ញើជូនអង្គភាពសារព័ត៌មានពាក់ព័ន្ធ..




