ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហើបថា កងកម្លាំងយោធាដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន កំពុងចល័តខិតទៅជិតអ៊ីរ៉ង់។

លោក បានបង្ហាញក្តីសង្ឃឹមថា ទីក្រុងតេអេរ៉ង់ នឹងយល់ព្រមលើកិច្ចព្រមព្រៀងណាមួយដែលសំខាន់ សម្រាប់ភាគីទាំង ២ ។
ថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកនៅរដ្ឋ Iowa លោក ត្រាំ បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក បានបំផ្លាញសក្តានុពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥។
លោក បានបន្ថែមថា លើសពីកងកម្លាំងយោធា ក៏មានកងនាវាមួយក្រុមធំទៀត កំពុងឆ្ពោះទៅកាន់អ៊ីរ៉ង់ ដូចគ្នា។ ដូច្នេះយើងនឹងរង់ចាំមើល។ ខ្ញុំសង្ឃឹមថាអ៊ីរ៉ង់ នឹងអនុម័តកិច្ចព្រមព្រៀងមួយជាមួយតំណាងយើង៕

ដោយ៖ ពេជ្រ
