បន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការចូលរួមឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការ មេបញ្ជាការ មេបញ្ជារងគ្រប់អង្គភាព ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន នាយប៉ុស្តី៍នគរបាលរដ្ឋបាលឃុំសង្កាត់ មន្រ្តីរាជការ អង្គការសង្គមស៊ីវិល និងសមាជិក សមាជិកា នៃអង្គសន្និបាត ប្រារព្ធធ្វេីនៅសាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ៕









