អាជ្ញាធរមីនចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលបន្សល់ទុកដោយកងកម្លាំងយោធាថៃ

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យតេជោសន្តិភាព ក្នុងរាជធានីភ្នំពេញ។       

ឧប្បត្តិហេតុផ្ទុះនេះ បង្កឡើងដោយគ្រាប់បែកចង្កោមបន្សល់ទុកដោយកងកម្លាំងយោធាថៃ ស្ថិតក្នុងភូមិបុស្សធំ ឃុំគោករំដួល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានបណ្តាលឱ្យមនុស្សចំនួន ០៤នាក់ រងរបួស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កន្លងទៅ៕

Written by 

Related posts

Leave a Comment