បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាយ៉ាងកក្រើក កាលពីប៉ុន្មានសប្ដាហ៍មុន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ប្រតិបត្តិការនេះ យោធាអាមេរិក បានប្រើអាវុធសម្ងាត់ថ្មីមួយដើម្បីរារាំងប្រព័ន្ធការពារដែនអាកាស ក្នុងអំឡុងពេលវាយឆ្មក់នៅទីក្រុង Caracas ។

កាលពីថ្ងៃទី ៣ ខែមករា កងកុម្ម៉ង់ដូអាមេរិក បានចូលចាប់ខ្លួនលោក ម៉ាឌូរ៉ូ ។ មន្ទីរបញ្ចកោណ អះអាងថា យន្តហោះ និងឧទ្ធម្ភាគចក្រជាង ១៥០ គ្រឿង ចូលរួមក្នុងប្រតិបត្តិការនេះ។
យោងតាមលោក ត្រាំ បានបញ្ជាក់ថា អាវុធអាថ៌កំបាំងនេះ គឺធ្វើឱ្យប្រព័ន្ធការពារដែនអាកាសវេណេស៊ុយអេឡា មិនដំណើរការ។
លោក ត្រាំ បានបន្ថែមថា យើងប្រើប្រាស់ឧបករណ៍សម្ងាត់របស់យើង ដោយសម្បីតែប្រព័ន្ធការពារដែនអាកាសមកពីចិន និងរុស្ស៊ី ក៏មិនអាចដំណើរការដែរ។
សមាជិកកងទ័ពអាមេរិកចំនួន ៧ នាក់ ត្រូវបានគេរាយការណ៍ថា រងរបួសនៅក្នុងការវាយឆ្មក់នេះ ហើយឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានខូចខាត ប៉ុន្តែនៅតែដំណើរការបាន។ របាយការណ៍ជាច្រើនបានបង្ហាញថា សហរដ្ឋអាមេរិក អាចប្រើបច្ចេកវិទ្យារំខានដើម្បីបិទប្រព័ន្ធរ៉ាដា៕


ដោយ៖ ពេជ្រ
