កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទី២

ថ្ងៃទី ២៥ខែមករា កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី២ដោយរលូន ។ កម្មវិធីសម្តែងទាំងអស់បានប្រព្រឹតិ្តទៅយ៉ាងរលូន និងមានរបៀបរៀបរយ ដែលបានបង្ហាញឱ្យឃើញនូវបរិយាកាសដ៏សប្បាយរីករាយ  សិរីមង្គលនិងភាពកក់ក្តៅក្នុងគ្រាជួបជុំគ្រួសារ ។

ក្រុមអ្នកដឹកនាំការសម្តែងនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងធ្វើការសម្រិតសម្រាំងកម្មវិធីសម្តែង ការដាក់បញ្ចូលបច្ចេកវិទ្យា និងការរចនាឆាកសម្តែងជាដើម ខិតខំប្រឹងប្រែងដើម្បីនាំមកនូវ “រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន” ដែលមានភាពស្និទ្ធស្នាលនឹងជីវភាពរស់នៅរបស់ប្រជាជន ។ រំពឹងទុកថា នៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន ប្រជាជនលើពិភពលោក នឹងរួមជាមួយប្រជាជនចិនអបអរទទួលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំមមីដែលមានភាពសម្បូរបែប  រស់រវើកនិងសប្បាយរីករាយ ៕

Written by 

Related posts

Leave a Comment