ក្រុមបាល់ទាត់ភ្នំពេញក្រោន បានគម្លាតតែ២ពិន្ទុប៉ុណ្ណោះ ពីក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង ក្រោយយកឈ្នះលើលើគិរីវង់សុខសែនជ័យ ៣-១ កាលពីយប់មិញ ក្នុងសប្ដាហ៍ទី១៨ នៃការប្រកួតលីគកំពូលកម្ពុជា។
យ៉ាងណាមិញឆ្លងកាត់១៦ប្រកួតដូចគ្នា ព្រះខ័នរាជស្វាយរៀង មាន៣៩ពិន្ទុ ដោយឈ្នះ១៣ មិនដែលស្មើ និងចាញ់៣ប្រកួត ខណៈភ្នំពេញក្រោន មាន៣៧ពិន្ទុ ដោយឈ្នះ១១ប្រកួតស្មើ៤ និងចាញ់១។
សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League សប្តាហ៍ទី ១៩ ក្រុមភ្នំពេញក្រោន ត្រូវប៉ះគ្នាជាមួយនឹងអាយអេសអាយដង្កាសែនជ័យ ខណៈដែលក្រុមព្រះខ័នរាជស្វាយរៀង ក៏ត្រូប៉ះគ្នាជាមួយនឹងសមាគមកីឡាបាល់ទាត់ ខ.ភ.ម នាថ្ងៃអាទិត្យនេះផងដែរ៕

