មនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ កាលពីថ្ងៃពុធ នៅក្នុងគ្រោះថ្នាក់អណ្តូងរ៉ែមាសមួយ បាក់ដួលរលំនៅក្នុងខេត្ត Siguiri ប្រទេសហ្គីណេ ដែលមានទីតាំងប្រហែល ៨០០ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានី Conakry ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងតំបន់ Doko ដែលជាតំបន់ជីករ៉ែមាសសិប្បកម្ម ដែលមានមនុស្សជាច្រើនធ្វើការនៅលើទីតាំងពាក់កណ្តាលឧស្សាហកម្ម និងអណ្តូងរ៉ែសិប្បកម្ម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា ជនរងគ្រោះស្ថិតនៅក្នុងរណ្តៅមួយ នៅពេលដែលការដួលរលំដីភ្លាមៗបានកប់ពួកគេ។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានអនុវត្តនៅទីតាំងនោះ ដើម្បីទាញយកសាកសពជនរងគ្រោះចេញពីកម្ទេចកម្ទីភក់៕


ដោយ៖ ពេជ្រ
