ត្រាំ នឹងជួប ហ្សេលេនស្គី ថ្ងៃនេះ ខណៈលោកថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែនជិតបញ្ចប់ហើយ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos កាលពីថ្ងៃពុធថា ទីក្រុងមូស្គូ និងទីក្រុងគៀវ ជិតឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការបញ្ចប់ជម្លោះអ៊ុយក្រែន។

 លោក ក៏បានប្រកាសផងដែរថា លោក នឹងជួបជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ  ជាថ្ងៃដែលក្រុមអ្នកចរចាអាមេរិកនឹងទៅទស្សនកិច្ចទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីដោះស្រាយជម្លោះ ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងកាលពីឆ្នាំមុន។ ចាប់តាំងពីពេលនោះមក មន្ត្រីអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែន ទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនោះមិនទាន់សម្រេចលទ្ធផលក៏ដោយ។

 ទោះជាយ៉ាងណាក៏ដោយ ភាគីទាំង ២ បានហៅកិច្ចប្រជុំទាំងនោះថា «មានលក្ខណៈស្ថាបនា» ហើយរាយការណ៍ពីវឌ្ឍនភាពមួយចំនួន។

លោក ត្រាំ បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតអំពីវឌ្ឍនភាពនៅក្នុងដំណើរការសន្តិភាពថា ខ្ញុំអាចនិយាយបានថា យើងជិតឈានដល់បញ្ចប់វាហើយ។ ខ្ញុំជឿថារុស្ស៊ី និងអ៊ុយក្រែន ស្ថិតនៅចំណុចមួយដែលពួកគេអាចយល់ស្របជាមួយគ្នា និងសម្រេចបានកិច្ចព្រមព្រៀងមួយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment