ត្រាំ សម្រេចលុបចោលការយកពន្ធលើប្រទេសនៅអឺរ៉ុប ជុំវិញបញ្ហា Greenland ហើយ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនដាក់ពន្ធនាំចូលដែលបានប្រកាសលើប្រទេសអឺរ៉ុប ជុំវិញស្ថានភាព Greenland ទៀតទេ ដោយសារក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងមួយចំនួន កំពុងលេចចេញជារូបរាង។

មេដឹកនាំអាមេរិករូបនេះ បានបង្ហោះនៅលើ Truth Social ថា ដោយផ្អែកលើកិច្ចប្រជុំដ៏មានផលិតភាពមួយដែលរវាងខ្ញុំជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ដោយយើងបានបង្កើត «ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគត» ទាក់ទងនឹង Greenland និងតំបន់អាកទិកទាំងមូល។ ដូច្នេះ ដោយផ្អែកលើបញ្ហានេះ  ខ្ញុំនឹងមិនយកពន្ធដែលត្រូវបានគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ នេះទេ។

 គួរកត់សម្គាល់ថា លោក ត្រាំ និងលោក Rutte បានជួបគ្នានៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស ក្រោយពីការសន្ទនាតាមទូរស័ព្ទ។

ប្រធានាធិបតីអាមេរិក បានបន្ថែមថា ដំណោះស្រាយនេះ ប្រសិនបើសម្រេចបាន នឹងក្លាយជាដំណោះស្រាយដ៏អស្ចារ្យសម្រាប់សហរដ្ឋអាមេរិក និងប្រទេសណាតូទាំងអស់។

ទោះជាយ៉ាងណា លោក មិនបានពន្យល់លម្អិតអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ឬអ្វីដែលលោក ថាជា “ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគត” នោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment