ត្រាំ ៖ បើគ្មានអាមេរិក ណាតូ នឹងចុះខ្សោយបន្តិចម្ដងៗ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ណាតូ នឹងកាន់តែថមថយថាមពលទៅៗ ប្រសិនបើសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការនេះ។

ក្នុងអំឡុងពេលនៃការជជែកពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយនៅឯសេតវិមាន មេដឹកនាំអាមេរិករូបនេះ មិនបានឆ្លើយដោយផ្ទាល់ចំពោះសំណួរថាតើលោក ប្តេជ្ញារក្សាសមាជិកភាពអាមេរិកនៅក្នុងសម្ព័ន្ធភាពនេះឬអត់នោះទេ។

លោក ត្រាំ បានឆ្លើយតបថា យើងមានទំនាក់ទំនងល្អជាមួយណាតូ។ ខ្ញុំបានធ្វើឱ្យប្លុកនេះកាន់តែប្រសើរឡើង កាន់តែរឹងមាំ។ ឥឡូវនេះ ណាតូកាន់តែរឹងមាំ។

លោក បានបន្ថែមថា ប្រសិនបើណាតូមិនមានយើងទេ ណាតូមិនខ្លាំងទេ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីប៉ុន្មានសប្ដាហ៍មុន ពីការចាកចេញរបស់សហរដ្ឋអាមេរិកនៃអង្គការចំនួន ៦៦ ក្នុងនោះរួមមានណាតូ ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment