ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៧ឆ្នាំ បន្តជួបក្រុមជើងខ្លាំង U17 យេម៉ែន ដោយលទ្ធផល ៣-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup ពូល B នាកីឡដ្ឋាន Dostuk Arena ប្រទេសប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីម្សិលមិញ។
ឆ្លងកាត់៣ប្រកួតរួចមកហើយ U-17 កម្ពុជា ធ្វើមិនបានល្អទល់តែសោះដោយប្រកួតចាញ់ទាំង៣ប្រកួត កឺចាញ់ប៉ាគីស្ថាន ៣-១ ចាញ់ក្រុមមកពីតំបន់អាស៊ានដូចគ្នាឡាវ ៥-១ និងចាញ់យេម៉ែន ៣-០។ លទ្ធផលនេះធ្វើឲ្យ U-17 កម្ពុជា អស់ឱកាសប្រជែងកៅអីទៅវគ្គបន្តទៀតហើយ ទោះសល់២ប្រកួតក្នុងដៃក្ដី។
ចំណែក២ប្រកួតដែលនៅសល់គឺ កម្ពុជា ប៉ះកោះហ្គាំ ថ្ងៃទី២៨ និងចុងក្រោយប៉ះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

