អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងសិប្បកម្មផលិតប្រេងខ្មៅមួយកន្លែងក្នុងឃុំតាជេស ស្រុកកំពង់ត្រទ្បាច

ករណីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅទីតាំងសិប្បកម្មផលិតប្រេងខ្មៅមួយកន្លែង ស្ថិតក្នុងភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយបានកើតឡើងតាំងពីម៉ោង០៨យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ភ្លើងនៅតែបន្តឆេះមិនទាន់មានភាពធូរស្រាល ឬ ថមថយនៅឡើយ ទោះបីមានកិច្ចអន្តរាគមន៍ពីកម្លាំងអន្តរាគមន៍បង្កា និងពន្លត់អគ្គីភ័យអគ្គស្នងការ និង កម្លាំងខេត្តកំពង់ឆ្នាំង ឡានទឹកសរុបចំនួន ១៣គ្រឿង។

កម្មករម្នាក់ដែលបម្រើការងារនៅក្នុងសិប្បកម្មនេះបាន ប្រាប់អោយដឹងថា មូលហេតុដំបូងបណ្តាលមកពី បែកបាតផ្នែកខាងក្រោមធុងប្រេង បានជ្រាបស្រក់ ក៏បង្កអោយមានជាអណ្តាតភ្លើងឆាបឆេះតែម្តង ទំហំខូចខាតនាពេលនេះឆេះអស់ប្រេងខ្មៅប្រមាណជាង ៨ម៉ឺនលីត្រ៕



Written by 

Related posts

Leave a Comment