ទំនាក់ទំនងអាមេរិក និងអឺរ៉ុប ឈានដល់ការបែកបាក់ ដោយសារបញ្ហា Greenland

ផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការព្យាយាមទាញយកកោះ Greenland មកគ្រប់គ្រង អាចបង្កការខូចខាតដែលមិនអាចជួសជុលបាននៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយសម្ព័ន្ធមិត្តអឺរ៉ុប។

យោងតាមកាសែត The Washington Post រាយការណ៍ថា ការប៉ុនប៉ងរបស់លោក Trump ដើម្បីទិញ ឬដណ្តើមយកកោះ Greenland និងដើម្បីបង្កសង្គ្រាមពាណិជ្ជកម្មជាមួយអឺរ៉ុប បានបង្កឱ្យមានវិបត្តិឆ្លងមហាសមុទ្រអាត្លង់ទិកដ៏ធំបំផុតក្នុងជំនាន់ជាច្រើន។

របាយការណ៍ បានបន្ថែមថា ជំហរលោក Trump រហូតមកដល់ពេលនេះ ក្នុងការមិនព្រមដកថយ កំពុងបង្កហានិភ័យដែលជំរុញឱ្យមានការបែកបាក់កាន់តែជ្រៅនៅក្នុងសម្ព័ន្ធភាពលោកខាងលិច ឬការព្រួយបារម្ភមួយចំនួន បណ្តាលឱ្យមានការបែកបាក់ដែលមិនអាចជួសជុលបាន។

លោក Trump បានប្រកាសនៅលើ Truth Social ថា ទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមដាក់ពន្ធនាំចូល ១០ ភាគរយ លើចក្រភពអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ហូឡង់ ន័រវែស ហ្វាំងឡង់ បារាំង និងស៊ុយអែត ដែលនឹងមានសុពលភាពរហូតដល់ភាគីទាំងអស់ឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរកោះ Greenland ទាំងស្រុងទៅសហរដ្ឋអាមេរិក។ លោក Trump បាននិយាយថា ការសម្រេចចិត្តនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ ដោយបន្ថែមថា ចាប់ពីថ្ងៃទី ១ ខែមិថុនា ពន្ធនឹងកើនឡើងដល់ ២៥ ភាគរយ ទៀត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment