មនុស្សជាង ៦០នាក់បាត់ខ្លួន និង ១១នាក់ស្លាប់ ក្នុងអគ្គីភ័យឆេះផ្សារទំនើបនៅប៉ាគីស្ថាន

ក្រុមពន្លត់អគ្គីភ័យ បានចាប់ផ្ដើមប្រតិបត្តិការស្វែងរកមនុស្សជាង ៦០ នាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានលេបត្របាក់ផ្សារទំនើបមួយកន្លែងក្នុងទីក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះកើនដល់ ១១ នាក់។

អគ្គីភ័យ បានឆាបឆេះ កាលពីយប់ថ្ងៃសៅរ៍ នៅមជ្ឈមណ្ឌលផ្សារទំនើប Gul Plaza ច្រើនជាន់ នៅក្នុងសង្កាត់ពាណិជ្ជកម្មរបស់ទីក្រុង ដោយក្រុមជួយសង្គ្រោះ ប្រើពេល ២៤ ម៉ោង ដើម្បីទប់ស្កាត់ស្ថានការណ៍។

បន្ទាប់ពីប្រើពេលអស់ជាង ២៤ ម៉ោង ខណៈស្ថានភាពភ្លើងហាក់ថមថយ ក្រុមពន្លត់អគ្គីភ័យ ចាប់ផ្ដើមសម្អាតកម្ទេចកម្ទី ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ជនរងគ្រោះជាច្រើនទៀត នៅជាប់គាំងខាងក្នុង។

យោងតាម លោកវេជ្ជបណ្ឌិត Summaiya Syed បានប្រាប់ឱ្យដឹងថា ចំនួនអ្នកស្លាប់កើនឡើងដល់ ១១ នាក់ ខណៈដែលអភិបាលក្រុង Karachi លោក Murtaza Wahab បាននិយាយ កាលពីថ្ងៃអាទិត្យថា មនុស្សជាង ៦០ នាក់ បាត់ខ្លួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment