អាជ្ញាធររាជធានីភ្នំពេញបន្តធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករលក់ដូរតាមចិញ្ចើមផ្លូវនិងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគរដើម្បីឲ្យទៅលក់នៅផ្សារបោះដុំបន្លែ ផ្លែឈើផ្សារដើមគរថ្មី

យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសរសេរខ្លឹមសារថា៖ នាព្រឹកនេះ​ ខ្ញុំបាទបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ​ ដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគ​ ឱ្យទៅ​លក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈើ(ផ្សារដើមគថ្មី)​ ឬទីតាំងឯកជនសមស្របណាមួយ​។ ជាមួយគ្នានេះ​ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់និងសម្របសម្រួល​ ព្រមទាំងធានាដល់ជីវភាពរបស់បងប្អូនអាជីវករ​ដែលខ្វះខាតខ្លាំង​ ដែលមានអង្កររបស់រដ្ឋបាលរាជធានីភ្នំពេញ​ ជួយទំនុកបំរុងដល់បងប្អូនដែលអាចមានផលលំបាកនាពេលដែលផ្លាស់ប្ដូរទៅទីតាំងថ្មី​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមិនទុកប្រជាពលរដ្ឋម្នាក់ណាចោលនោះទេ។

ការស្នើសុំបន្តលក់ដូរនៅទីតាំងដដែលនៅលើចិញ្ចើមផ្លូវ​ ទ្រូងផ្លូវនេះ​ គឺរដ្ឋបាលរាជធានីភ្នំពេញ​ មិនអាចអនុញ្ញាតជូនបានទេ។ ដូចនេះជម្រើសដ៏ល្អ​ សូមអញ្ជើញបងប្អូនអាជីវករ​ទៅលក់​នៅកន្លែងថ្មី ដែលមានលក្ខខណ្ឌអនុគ្រោះជាច្រើន​ ជាជាងមិនទាន់បានដល់ទីតាំងផ្សារបោះដុំបន្លែផ្លែឈើ​ (ផ្សារដើមគថ្មី)​ ឬទីតាំងផ្សារផ្សេងៗដែលមានតូបត្រឹមត្រូវ​ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសើរសម្រាប់ប្រយោជន៍សាធារណជនជារួម៕

Written by 

Related posts

Leave a Comment