ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី៣ បានប្រារព្ធធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈលើកទី៣«សំណេរអង្គរ» បានប្រារព្ធធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា។

«សំណេរអង្គរ»លើកទី៣ គឺជាផ្នែកមួយនៃការលើកកម្ពស់អក្សរសាស្រ្តខ្មែរ ដែលឆ្នាំនេះមានបេក្ខជន បេក្ខនារី និងបេក្ខសមណ សរុបចំនួន ១៨៦០អង្គ/នាក់ បានមកប្រកួតប្រជែងយ៉ាងច្រើនកុះករ៕

Written by 

Related posts

Leave a Comment