បន្ទាយមានជ័យ ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ ២០២៦នេះ អង្គភាពន្ធនាគារខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៦ ក្នុងភូមិ ទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជិតមាត់ស្ទឹងសិរីសោភ័ណ បានទទួលព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ចំនួន ១១ នាក់ ស្ត្រី ២ នាក់ រយៈពេលរងទោស ៣ខែ ។ពិធីនេះមានការចូលរួម លោក យូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមអគ្គានុរក្ស.២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តលោក វរសេនីយ៏ឯក ពៅ ខេមរាស្នងការរង ក្នុងសាលាប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ ។

លោក អ៊ុង ស៊ីផាន បានមានប្រសាសន៍ អានរាយការណ៍ដោយសង្ខេបស្ដីពីស្ថានភាពក្នុងពន្ធនាគារថា ជនជាប់ឃុំសរុបមាន ចំនួន ២.៨៤៥ នាក់ ស្ត្រី ២៦៧ នាក់ ជនត្រូវចោទមានចំនួន៤៧០ នាក់ ស្រី ៤០ នាក់ ជនជាប់ចោទមាន ចំនួន ៨៩១ នាក់ស្រី ១២០ នាក់ ពិរុទ្ធជន ចំនួន ១.១៨០ នាក់ ស្រី៨៥ នាក់ទណ្ឌិតមានចំនួន ៣០៤ នាក់ ស្រី ២២ នាក់ ជនបរទេសមានចំនួន៥៤០ នាក់ស្រី ១៣៤នាក់ ជនពិការមានចំនួន ១៦ នាក់ចាស់ជរាអាយុ ៦០ឆ្នាំឡើងមានចំនួន៤១ នាក់ស្រី៨នាក់។
លោក អ៊ុង ស៊ីផានបានបន្តទៀតថា ពន្ធនាគារខេត្ត បានអនុវត្តនូវតួនាទីភារកិច្ចរបស់មានដូចជាការអប់រំកែប្រែស្តារនីតិសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ការងារកសិកម្ម ការអភិវឌ្ឍន៍ ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារ៉ចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្រៅពីនេះអង្គ ភាពមានអគារប៉ុស្តិ៍សុខភាព ១ ខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ និងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ ។

ការងារអប់រំកែប និង ស្តារនីតិសម្បទា អង្គភាពបានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារ គឺការអប់រំកែប និងស្តារនីតិសម្បទា ដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្ត រៀនអក្សរខ្មែរថ្នាក់ទី១ និង ថ្នាក់ទី២ ចំណុចនេះអង្គភាពបាន យកចិត្តទុកដាក់ធ្វើការបែងចែក ចំណាត់ថ្នាក់សន្តិសុខដែលជាមូលដ្ឋាន សម្រាប់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតស្របតាមនីតិវិធី ។
អង្គភាពន្ធនាគារខេត្តបន្ទាយមានជ័យ បានទទួលព្រះរាជក្រឹត្យបន្ទបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសបុណ្យធំៗជាច្រើនដងផងដែរ។ ក្នុងនោះ លោក ឃូ ពៅ បានធ្វើការទទួលស្គាល់ លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឪវ៉ាទ បានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះ បានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្ត គុណសម្បត្តិ នៃ រយៈពេលការជាប់ឃុំ របស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ ខែផងដែរ ។

លោកឃូ ពៅ ក៏បាន ផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យ ធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់។ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរបន្តទៀត ដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិជាប់គុក ហើយចេញពីពន្ធនាគារ វិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅ ក្នុងសង្គមបានស្រួលផងដែរ៕






