ចំណាប់អារម្មណ៍របស់លោក Matthew McConkey សម្រាប់ការប្រកួតជាមួយភ្នំពេញក្រោន

ក្លិប​ព្រះ​ខ័ន​រាជស្វាយរៀង បានបញ្ចប់កំណត់​ត្រា​​មិន​ដែល​ចាញ់របស់ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ​​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា​ហើយ សម្រាប់់​ការ​ប្រកួត​សប្តាហ៍ទី​១៦ បន្ទាប់យកឈ្នះដោយលទ្ធផល ៣-២ កាលពីយប់មិញនៅកីឡដ្ឋាន​ភ្នំពេញ​ក្រោន។

យ៉ាងណាមិញក្រោយចប់ការប្រកួត​លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា «ការចាប់ផ្តើមគឺមិនល្អទេ ប៉ុន្តែការបញ្ចប់គឺអស្ចារ្យ ហើយខ្ញុំរីករាយដែលពួកគេអាចរីករាយជាមួយយើង។ សរុបមក វាជាល្ងាចដ៏ល្អមួយ សម្រាប់ការលេងរបស់យើង។ ស្មៅទីនេះ គឺល្អឥតខ្ចោះសម្រាប់ការលេងបាល់ទាត់»។

លោកថា «យើងបង្កើតឱកាសជាច្រើន ជាពិសេសនៅវគ្គទី ២។ យើងមានឱកាសល្អៗជាច្រើន ដែលអាចរកបានគ្រាប់បាល់ ប៉ុន្តែយើងមិនអាចធ្វើបាន…។ ​ទោះបីជាយ៉ាងណា អ្នករាល់គ្នាបានឃើញនៅក្នុងការប្រកួតហើយ គឺយើងពិតជាបង្ហាញទម្រង់លេងបានល្អ»។

គួរឱ្យដឹង ថា ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងបន្តឈរកំពូលតារាងក្នុងលីគកំពូល កម្ពុជា ដោយមាន ៣៩ ពិន្ទុ និងលើសក្រុមលេខ ២ ភ្នំពេញក្រោន ៥ ពិន្ទុ ដែលមាន ៣៤ ពិន្ទុក្នុងដៃ ប៉ុន្តែ ភ្នំពេញក្រោន នៅសល់ ១ ប្រកួតទៀតក្នុងដៃ៕

Written by 

Related posts

Leave a Comment