ភ្លើងឆេះព្រៃនៅឈីលី រាលដាលដល់ផ្ទះ ៣០០ខ្នង និងសម្លាប់មនុស្សជិត ២០នាក់

ប្រធានាធិបតីឈីលី លោក Gabriel Boric បានឱ្យដឹង កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដែលកំពុងបំផ្លិចបំផ្លាញតំបន់ភាគខាងត្បូង-កណ្តាលប្រទេស កើនឡើងដល់ ១៨នាក់។

យោងតាមលោក Boric បាននិយាយថា ចំនួនអ្នកស្លាប់ដែលបានកំណត់ ១៨ នាក់នេះ អាចនឹងកើនឡើងបន្ថែមទៀត។  

លោក បាននិយាយថា ការប៉ាន់ស្មានបឋមបង្ហាញថា ផ្ទះប្រហែល ៣០០ខ្នង រងការបំផ្លាញនៅក្នុងតំបន់ Biobio ដោយព្រមានថាចំនួនចុងក្រោយអាចលើស ១០០០ ខ្នង។

អាជ្ញាធរ បានដាក់ចេញនូវបម្រាមគោចរនៅក្នុងក្រុង Penco, Nacimiento, Laja និងនៅ Lirquen ដែលជាតំបន់ដែលរងគ្រោះខ្លាំងបំផុត។

យោងតាមសាជីវកម្មព្រៃឈើជាតិ ប្រទេសឈីលី បច្ចុប្បន្នមានភ្លើងឆេះព្រៃសកម្មចំនួន ១៤ កន្លែងស្ថិតនៅក្រោមការព្រមានពណ៌ក្រហម ដោយមានផ្ទៃដីជាង ២៤.០០០ ហិកតា ត្រូវបានដុតបំផ្លាញទូទាំងប្រទេស។ ភ្លើងឆេះព្រៃដ៏ធំបំផុតគឺនៅ Concepcion ដែលប៉ះពាល់ដល់ផ្ទៃដីជាង ១០,៦០០ ហិកតា។

លោក Boric បានប្រកាសដាក់តំបន់ Nuble និង Biobio ក្នុងភាពអាសន្ន ដើម្បីដោះស្រាយបញ្ហានេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment