អាល្លឺម៉ង់ ពិចារណាដំឡើងថ្លៃជួលមូលដ្ឋានយោធាអាមេរិក ព្រោះ ត្រាំ កំណត់ពន្ធលើខ្លួន

ប្រទេសអាល្លឺម៉ង់ អាចបង្កើនថ្លៃជួលយ៉ាងច្រើនដែលសហរដ្ឋអាមេរិក នឹងត្រូវបង់ដើម្បីប្រើប្រាស់មូលដ្ឋានយោធានៅលើទឹកដីខ្លួន ដែលជាការឆ្លើយតបទៅនឹងពន្ធគយរបស់លោក ដូណាល់ ត្រាំ ។

យោងតាមប្រភពព័ត៌មានរបស់កាសែតនៅទីក្រុងប៊ែរឡាំង The Times រាយការណ៍ថា ប្រទេសអាល្លឺម៉ង់ មិនពិចារណាបិទមូលដ្ឋានយោធាអាមេរិកនៅលើទឹកដីខ្លួននោះទេ តែកំពុងវាយតម្លៃលទ្ធភាពបង្កើនថ្លៃជួល។

នៅថ្ងៃទី១៧ ខែមករា លោក ត្រាំ បានប្រកាសនៅលើ Truth Social ថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធគយ ១០ ភាគរយ លើចក្រភពអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ហូឡង់ ន័រវេស ហ្វាំងឡង់ បារាំង និងស៊ុយអែត ដែលនឹងនៅតែមានសុពលភាពរហូតដល់កិច្ចព្រមព្រៀងត្រូវបានឈានដល់លើការទិញយក Greenland ពេញលេញ ដោយទីក្រុងវ៉ាស៊ីនតោន។

ការសម្រេចចិត្តនេះ នឹងចូលជាធរមាន នៅថ្ងៃទី១ ខែកុម្ភៈ ហើយពន្ធគយនឹងកើនឡើងដល់ ២៥ ភាគរយ នៅថ្ងៃទី១ ខែមិថុនា។

Greenland គឺជាផ្នែកមួយនៃប្រទេសដាណឺម៉ាកដែលជាទឹកដីស្វយ័ត។ នៅឆ្នាំ ១៩៥១ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Copenhagen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ Greenland បន្ថែមពីលើកាតព្វកិច្ចសម្ព័ន្ធភាព NATO ។ ក្រោមសន្ធិសញ្ញានេះ សហរដ្ឋអាមេរិក បានសន្យាការពារកោះនេះពីការឈ្លានពានដែលអាចកើតមាន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment