លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធលើប្រទេសដែលមិនស្របតាមមហិច្ឆតារបស់លោក ក្នុងការបញ្ចូលកោះ Greenland ទៅក្នុងទឹកដីអាមេរិក។

លោក ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំនៅសេតវិមានថា លោក អាចនឹងដាក់ពន្ធលើប្រទេសនានា ប្រសិនបើពួកគេមិនយល់ព្រម ជុំវិញផែនការអាមេរិក រឿង Greenland ។
លោក បាននិយាយដោយបើកជំហរបែបនេះ ស្របពេលមួយរយៈចុងក្រោយ គេសង្កេតឃើញមានប្រទេសមួយចំនួនហាក់ចេញមកបដិសេធ មិនពេញចិត្តនឹងទង្វើអាមេរិក ក្នុងការដណ្ដើមយកកោះ Greenland ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក។
រួមជាមួយប្រទេសដាណឺម៉ាក និង Greenland ប្រទេសដទៃទៀត សុទ្ធតែប្រឆាំងនឹងផែនការរបស់លោក ហើយមនុស្សជាច្រើននៅសហរដ្ឋអាមេរិក ក៏សង្ស័យថា លោក នឹងទិញយកកោះមួយនេះ។
លោក ត្រាំ បន្តថា Greenland គឺមានសារៈសំខាន់សម្រាប់សន្តិសុខសហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន នឹងត្រូវចាត់វិធានការណ៍ ងាយស្រួល ឬលំបាកណាមួយ ក្នុងការទិញយក ឬដណ្តើមយកដោយប្រើកម្លាំង៕


ដោយ៖ ពេជ្រ
