ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា គ្មាននរណាម្នាក់ព្យាយាមបញ្ចុះបញ្ចូលលោកមិនឱ្យវាយប្រហារអ៊ីរ៉ង់ទេ តែលោក ជាអ្នកសម្រេចដោយខ្លួនឯង។

លោក ត្រាំ ឆ្លើយបែបនេះ នៅពេលត្រូវបានសួរថាតើតំណាងនៃប្រទេសអារ៉ាប់ និងអ៊ីស្រាអែល ព្យាយាមបញ្ចុះបញ្ចូលលោក មិនឱ្យវាយប្រហារអ៊ីរ៉ង់ ឬយ៉ាងណា។
លោក បានលើកឡើងថា គ្មាននរណាម្នាក់បញ្ចុះបញ្ចូលខ្ញុំទេ។ ខ្ញុំជាអ្នកសម្រេចដោយខ្លួនឯង។ លោក បានបន្ថែមថា មានអ្នកព្យាករណ៍ច្រើន ចំពោះរឿងនេះ។
ទោះជាយ៉ាងណា លោក មិនបានបញ្ជាក់ថា ការសម្រេចចិត្តមិនវាយប្រហារអ៊ីរ៉ង់ជាជម្រើសចុងក្រោយ ឬអត់នោះទេ។

លើសពីនេះ លោក ត្រាំ ថានឹងបន្តតាមដានស្ថានការណ៍ទៀតជាមុនសិន ជុំវិញបាតុកម្មនៅអ៊ីរ៉ង់។
ភាពចលាចលនៅអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រៀលអ៊ីរ៉ង់ ហើយរីករាលដាលតាមទីក្រុងធំៗភាគច្រើន។ អាជ្ញាធររាយការណ៍ពីការស្លាប់របស់មន្ត្រីសន្តិសុខចំនួន ៤០ នាក់៕

ដោយ៖ ពេជ្រ
