ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តតាមដានស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់យ៉ាងយកចិត្តទុកដាក់ ដោយធ្វើអត្ថាធិប្បាយលើលទ្ធភាពនៃការប្រើប្រាស់កម្លាំង។

លោក បានប្រាប់អ្នកយកព័ត៌មានថា យើងនឹងតាមដានមើលថាដំណើរវិវត្តន៍នេះ។ យើងនឹងពិនិត្យការប៉ះទង្គិច និងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក បានបន្ថែមថា របាយការណ៍ពីទីនោះមក គឺមានការបាញ់សម្លាប់ជាច្រើន នៅថ្ងៃនេះ ស្របពេលដែលយើង ទទូចឱ្យបញ្ឈប់ការស្លាប់របស់បាតុករ។ លោក បន្តថា នេះជាមូលហេតុចម្បងដែលយើងចាំបាច់ត្រូវតែលូកដៃ តាមរយៈការប្រើកម្លាំង។
ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រៀលរបស់អ៊ីរ៉ង់ ហើយបន្តរីករាលដាលតាមទីក្រុងធំៗជាច្រើន។ អាជ្ញាធរបានរាយការណ៍ពីការស្លាប់របស់មន្ត្រីសន្តិសុខ ៤០ នាក់៕


ដោយ៖ ពេជ្រ
