លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងសន្តិសុខតាមព្រំដែន។

គ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក បញ្ជាការដ្ឋានវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំងអស់ ត្រូវផ្តល់សេវាសាធារណ:ដល់ពលរដ្ឋឲ្យបានល្អ បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពតាមមូលដ្ឋានឲ្យបានទូលំទូលាយ បន្តស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសនានា សំដៅធ្វើយ៉ាងណាឲ្យមូលដ្ឋានរបស់យើងប្រកបដោយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការយាមល្បាត ការប្រចាំ ការ២៤ម៉ោង, ត្រៀមកម្លាំង សម្ភារ: មធ្យោបាយ ឲ្យបានគ្រប់គ្រាន់ដើម្បីត្រៀមត្រូលសភាពការណ៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ចុះជួយសង្គ្រោះពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីមាន ករណីអគ្គីភ័យ ឬគ្រោះធម្មជាតិនានាដែលអាចកើតមានឡើងជាយថាហេតុ៕

Written by 

Related posts

Leave a Comment