មនុស្សយ៉ាងហោចណាស់ ២២ នាក់ស្លាប់ និង ៥៥ នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បាក់ដងស្ទូចចំរថភ្លើងដឹកអ្នកដំណើរ ក្នុងខេត្តនគររាជសីមា ភាគឦសានប្រទេសថៃ នៅថ្ងៃពុធនេះ។

គ្រោះថ្នាក់នេះ បានកើតឡើង នៅម៉ោងប្រហែល ០៩ និង ០៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ។ រថភ្លើងដឹកអ្នកដំណើរ បានធ្វើដំណើរចេញពីទីក្រុងបាងកកទៅកាន់ខេត្តឧប៊ុនរ៉ាចាថានី ភ្លាមៗធ្លាក់ចេញពីផ្លូវ និងឆេះ។
ក្រុមអ្នកសង្គ្រោះបន្ទាន់ ដាក់ពង្រាយនៅទីតាំងកើតហេតុ ដើម្បីទាញយកអ្នកដំណើរដែលជាប់គាំង។ អ្នកដំណើរដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។
លោក Phiphat Ratchakitprakarn ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បាននិយាយថា លោក បញ្ជារភ្នាក់ងារនានា ឱ្យធ្វើការស៊ើបអង្កេតដែលមានតម្លាភាព និងទូលំទូលាយ ដើម្បីកំណត់មូលហេតុ និងយកចិត្តទុកដាក់លើបញ្ហានេះឡើងវិញ៕




ដោយ៖ ពេជ្រ
