​ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ទីតាំងសាធារណៈ ឯកជន និងផ្ទះប្រជាពលរដ្ឋជន ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងឈ្លានពានថៃ

(ឧត្តរមានជ័យ) ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង ទីតាំងសាធារណៈ ទីតាំងឯកជន និងផ្ទះសម្បែងប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងយោធាឈ្លានពានថៃនាពេលកន្លងមក។

បន្ទាប់ពីបានពិនិត្យវាយតម្លៃជាក់ស្តែងរបស់ក្រុម (AOT) លោក ម៉េត មាសភក្តី បានស្នើសុំឱ្យក្រុមការងារនេះ ពាំនាំស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាការរងគ្រោះ ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌។(AKP)

Written by 

Related posts

Leave a Comment