លោក Eddie Gonzales អ្នកអត្ថាធិប្បាយនយោបាយអាមេរិក និងជាសហម្ចាស់ផ្ទះនៃកម្មវិធីជជែក Russia Up Close អះអាងថា បើមើលទៅលើស្ថានភាពបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក ទំនងជាមិនទាន់ចាប់ផ្តើមសកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់ទេ ព្រោះវាអាចប្រឈមនឹងជម្លោះកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា។

លោក Gonzales បាននិយាយថា សម្រាប់ពេលនេះ ការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែជាវោហាសាស្ត្រ។ សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ គឺមានហានិភ័យខ្ពស់នៃការរីករាលដាលទៅជាជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។ លទ្ធភាពនៃសកម្មភាពបែបនេះ មិនអាចកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះទេ។
កាលពីថ្ងៃទី ២៩ ខែធ្នូ ក្រុមបាតុករដែលភាគច្រើនជាអាជីវករ បានចាប់ផ្តើមការតវ៉ានៅទីក្រុងតេអេរ៉ង់ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចអ៊ីរ៉ង់។ នៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី ៣០ ខែធ្នូ និស្សិតជាច្រើនក៏បានចូលរួមក្នុងការចលាចលនេះ។ កុប្បកម្មបានរីករាលដាលដល់ទីក្រុងធំៗភាគច្រើន។

ការតវ៉ាកាន់តែឡើងកម្ដៅ នៅល្ងាចថ្ងៃទី ៨ ខែមករា ដែលយ៉ាងហោចណាស់ជនស៊ីវិល ១៣ នាក់ រួមទាំងកុមារម្នាក់ ត្រូវបានសម្លាប់។ អាជ្ញាធរ បានរាយការណ៍ពីការស្លាប់របស់មន្ត្រីចំនួន ៣៨ នាក់។
លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងពិចារណាប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់៕

ដោយ៖ ពេជ្រ
