អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា Vladanka Andreeva។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ អង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា Vladanka Andreeva ពីប្រទេសម៉ាសេដូនីខាងជើង បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងការអភិវឌ្ឍអន្តរជាតិ ការសម្របសម្រួលផ្នែកមនុស្សធម៌ ការតស៊ូមតិជាយុទ្ធសាស្ត្រ និងការកសាងភាពជាដៃគូនៅក្នុងទូទាំងតំបន់ និងបរិបទចម្រុះ។ ថ្មីៗនេះ លោកស្រីធ្លាប់បានបម្រើការជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)។(AKP)

