ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានអញ្ជើញសមភាគីកូឡុំប៊ីលោក Gustavo Petro ទៅកាន់សេតវិមាន ប៉ុន្មានថ្ងៃបន្ទាប់ពីគំរាមកំហែងសកម្មភាពយោធាជុំវិញការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។

លោក ត្រាំ បានព្រមានលោក Petro កាលពីថ្ងៃទី ៣ ខែមករា ឱ្យប្រយ័ត្នខ្លួន បន្ទាប់ពីការចាប់ខ្លួនលោក Nicolas Maduro ។
កាលពីថ្ងៃពុធ បន្ទាប់ពីការហៅទូរស័ព្ទលើកដំបូងរវាងមេដឹកនាំទាំង ២ លោក ត្រាំ បានឱ្យដឹងថា លោក កំពុងរៀបចំកិច្ចពិភាក្សាមួយជាមួយលោក Petro ឆាប់ៗខាងមុខ។
លោក ត្រាំ បានបង្ហោះមួយនៅលើ Truth Social ថា លោក Petro នឹងត្រូវបានអញ្ជើញឱ្យបកស្រាយពីស្ថានភាពគ្រឿងញៀន និងការមិនចុះសម្រុងគ្នាផ្សេងទៀតដែលមានជាមួយអាមេរិក។
កាលពីប៉ុន្មានថ្ងៃមុន កងកម្លាំងអាមេរិក បានវាយប្រហារលើទីក្រុង Caracas ដោយទម្លាក់គ្រាប់បែកលើគោលដៅយោធាក្នុងអំឡុងពេលវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដើម្បីចាប់ខ្លួនលោក Maduro និងអះអាងការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោនលើប្រទេសអាមេរិកខាងត្បូងដែលសម្បូរប្រេងមួយនេះ៕


ដោយ៖ ពេជ្រ
