ធនាគារជាតិនៃកម្ពុជា ​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ក្រោយអ្នកជំនួញល្បីឈ្មោះ Chen Zhy និងបក្សពួក ២ នាក់ផ្សេងទៀត​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន  

ក្រោយ​ចាប់​ខខ្លួនអ្នកជំនួញដ៏ល្បីឈ្មោះ Chen Zhy រួមទាំងបក្សពួក ២ នាក់ផ្សេងទៀត និងបញ្ជូនទៅប្រទេសចិន ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្អាកសេវាធនាគាររបស់ធនាគារព្រីនស៍​ ដោយមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន ខណដែល Morisonkak MKA audit-accounting Co., Ltd នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ​រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ​នេះតទៅ។

សូមជម្រាបជូនថា ធនាគារ​ជាតិ​នៃកម្ពុជា បាន​ជូន​ដំណឹងនៅ​ថ្ងៃនេះ​​ថា៖ ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី»។

ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា៕

Written by 

Related posts

Leave a Comment