រដ្ឋមន្ត្រីក្រសួងថាមពល បដិសេធរបាយការណ៍ដែលថាអាមេរិក លួចប្រេងវេណេស៊ុយអេឡា

បន្ទាប់ពីការប្រកាសរបស់លោក ត្រាំ ពាក់ព័ន្ធនឹងវេណេស៊ុយអេឡា ត្រៀមបញ្ជូនប្រេង ៥០ លានបារ៉ែលឱ្យសហរដ្ឋអាមេរិក ក៏មានរបាយការណ៍មួយចំនួនចោទថានេះជាទង្វើដែលមិនគប្បី។ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយថា សហរដ្ឋអាមេរិក មិនបានព្យាយាមលួចប្រេងរបស់ប្រទេសវេណេស៊ុយអេឡាទេ ហើយគ្រាន់តែព្យាយាមគ្រប់គ្រងការលក់ និងប្រតិបត្តិការប្រេងឥន្ធនៈប៉ុណ្ណោះ។

លោក បានលើកឡើងថា យើងគ្រាន់តែគ្រប់គ្រងទីផ្សារ និងលំហូរប្រាក់ចំណូលនៅក្នុងប្រទេសវេណេស៊ុយអេឡា ដូច្នេះប្រាក់ទាំងនោះអាចត្រូវបានប្រើប្រាស់ដើម្បីកែលម្អស្ថានភាពរបស់ប្រជាជនវេណេស៊ុយអេឡា និងកាត់បន្ថយហានិភ័យដល់ប្រជាជនអាមេរិក។ យើងមិនលួចប្រេងរបស់នរណាម្នាក់ទេ។

ក្នុងពេលជាមួយគ្នានេះ លោក Wright ក៏បានបន្ថែមថា នៅថ្ងៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា លោកបានទូរស័ព្ទទៅប្រធានក្រុមហ៊ុនប្រេងធំៗចំនួនបី ដើម្បីពិភាក្សាអំពីទស្សនវិស័យនៃការងារនាពេលអនាគតនៅក្នុងសាធារណរដ្ឋបូលីវ៉ា។

ទោះជាយ៉ាងណា យោងតាមលោក ក្រុមហ៊ុននានា មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសវេណេស៊ុយអេឡានៅឡើយទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment