យោងតាមក្រសួងមហាផ្ទៃបានបញ្ជាក់ថា អ្នកជំនួញដ៏ល្បាញល្បីរបស់ចិនមានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបានហើយនៅថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦។
ប្រភពព័ត៌មានបានបន្ថែមថា បន្ទាប់ពីចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសចិនផងដែរ។
គួររំលឹកថា ចេនហ្ស៊ី គឺជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប ហើយបាន និងកំពុងបោះទុនវិនិយោគលើគម្រោងជាច្រើននៅកម្ពុជា៕


