បារាំង ថាទង្វើអាមេរិកនៅវេណេស៊ុយអេឡា ផ្ទុយពីច្បាប់អន្តរជាតិទាំងស្រុង

លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយថា ការឈ្លានពានរបស់សហរដ្ឋអាមេរិកលើប្រទេសវេណេស៊ុយអេឡា និងការចាប់ខ្លួនប្រធានាធិបតី គឺផ្ទុយនឹងច្បាប់អន្តរជាតិ ហើយអាចបង្កផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខសកល។

លោក បានលើកឡើងថា ប្រតិបត្តិការយោធាដែលឈានដល់ការចាប់ខ្លួនលោក Nicolas Maduro គឺផ្ទុយនឹងគោលការណ៍នៃការមិនប្រើប្រាស់កម្លាំង ដែលជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ។

បារាំង ក៏បានរំលឹកថា គ្មានដំណោះស្រាយនយោបាយប្រកបដោយចីរភាពណាមួយអាចត្រូវបានដាក់ចេញពីខាងក្រៅបានទេ ហើយប្រទេសអធិបតេយ្យជាអ្នកកំណត់អនាគតរបស់ពួកគេ។

លោក Barro ក៏បានរិះគន់គោលនយោបាយរបស់ប្រធានាធិបតីវេណេស៊ុយអេឡា ប៉ុន្តែនិយាយថា ទីក្រុងប៉ារីស តំណាងឱ្យការគោរពអធិបតេយ្យភាពរបស់ប្រជាជនវេណេស៊ុយអេឡា។

លោក Barrot បានបន្ថែមថា សហរដ្ឋអាមេរិក ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានផ្តល់ការទទួលខុសត្រូវពិសេស និងការរំលោភលើគោលការណ៍នៃការមិនប្រើប្រាស់កម្លាំងដោយសមាជិកអចិន្ត្រៃយ៍នៃស្ថាប័ននេះ។

លោក បន្តថា ទីក្រុងប៉ារីស បានប្តេជ្ញាចិត្តចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឱ្យរដ្ឋទាំងអស់អនុវត្តតាម៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment