ការប្រមូលផ្ដុំគ្នាដែលមានការចូលរួមពីមនុស្សរាប់ពាន់នាក់ ដោយទាមទារឱ្យសហរដ្ឋអាមេរិក ដោះលែងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី Cilia Flores ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ នៅទីក្រុង Caracas ។

អ្នកគាំទ្រប្រមុខរដ្ឋ និងបដិវត្តន៍ បានចេញដើរតាមដងផ្លូវនៃរដ្ឋធានី។ ប្រជាជន បានអំពាវនាវឱ្យរដ្ឋបាលទីក្រុងវ៉ាស៊ីនតោនដោះលែងលោកប្រធានាធិបតី ដែលស្របច្បាប់ និងភរិយាលោកជាបន្ទាន់ ហើយបញ្ជូនឱ្យត្រឡប់ទៅស្រុកកំណើតវិញ។
ក្រុមបាតុករ ក៏បានទាមទារឱ្យបញ្ចប់ការគំរាមកំហែងប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាផងដែរ។ បាតុកម្ម និងការប្រមូលផ្ដុំជាច្រើនត្រូវបានធ្វើឡើងនៅតាមទីក្រុងផ្សេងៗទៀតទូទាំងប្រទេស៕


ដោយ៖ ពេជ្រ
