ប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា ត្រូវបានយោធាអាមេរិកចាប់ខ្លួនបញ្ជូនតាមយន្តហោះ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានឱ្យដឹងថា កងកម្លាំងអាមេរិក បានចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា អំឡុងការបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអាមេរិកខាងត្បូងមួយនេះ។

លោក ត្រាំ បានបង្ហោះនៅលើវេទិកា Truth Social ថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បញ្ជូនតាមយន្តហោះ ជាមួយភរិយារបស់លោក។

លោក ត្រាំ ក៏បាននិយាយផងដែរថា លោក នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅម៉ោង ១១ ព្រឹក (ម៉ោងក្នុងស្រុក) នៅឯគេហដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment